នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន និងពិនិត្យលទ្ធភាពរៀបចំ ឱ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។
In the afternoon of January 24, 2025, His Excellency HUOT Hak, Minister of Tourism, received Her Excellency Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to Cambodia, along with her delegation. The meeting focused on a courtesy call and discussions aimed at strengthening bilateral cooperation in the tourism sector, promoting additional direct flights between Cambodia and the Philippines, and exploring the possibility of signing a program of implementation for the Memorandum of Understanding (MoU). This is expected to take place during the upcoming official visit of the Prime Minister of Cambodia to the Republic of the Philippines on February 10-11, 2025.