នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម។
ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្ដម លោកជំទាវអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ព្រមទាំងលោកតា លោកយាយ អ៊ុ ពូ មីង បងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២០០០នាក់ នៅបរិវេណវត្តឧប្បុលគិរី (ហៅវត្តទួលសំបួរ) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។