ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ

នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីស ខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរមដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ យូនីដូ (UNIDO) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា បង្កើតឱកាសការងារ លើកកម្ពស់ប្រាក់ចំណូល និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ាន ។

ឯកឧត្តមរដ្ឋមន្ត្រី និងលោក Reto Grueninger បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ការរៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាព និងកម្មវិធីកសិ-អាហារ គាំទ្រដល់ខ្សែច្រវាក់ក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះផងដែរ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានបង្ហាញជំហរគាំទ្រគំនិតផ្តួចផ្តើមកិច្ចសហការទាំង ៥របស់ ឯកឧត្តមរដ្ឋមន្ត្រី និងបន្តគាំទ្រការបណ្តុះបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ចំពោះក្រសួងទេសចរណ៍ ដើម្បីជំរុញបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជនក្រីក្រ ងាយរងគ្រោះ បោះបង់ការសិក្សា អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មសរុបចំនួន ៣.៥២០នាក់ ចាប់ពីឆ្នាំ២០២៥-២០២៨ នៅតាមខេត្តគោលដៅគម្រោងចំនួន១២ ខេត្តទូទាំងប្រទេស។

Phnom Penh, 05 February 2025 – The Minister of Tourism, H.E. HUOT Hak, received a courtesy call from Mr. Reto Grueninger, Director of Cooperation, Swiss Agency for Development and Cooperation (SDC), to discuss opportunities for tourism cooperation through the Skills Development Programme (SDP) implemented by Swisscontact and the Decent Employment for Youths (DEY) implemented by ILO and UNIDO, which contribute to promoting tourism vocational skills, decent job for youths, increase income and enhancing tourism services in accordance with National and ASEAN Standards.

In this meeting, H.E. Minister and Mr. Reto Grueninger further discussed promoting tourism vocational training by implementing the Skills Development Programme Phase II 2024-2028, developing tourism national qualifications, enhance assessment and recognition including RPL, and supporting Afro-food processing in the tourism value chains. Moreover, SDC committed their continuous support to the Minister’s initiative for the five pillars of cooperation, and ongoing collaboration in Hospitality Kampuchea (HoKa) training programme in which 3,520 disadvantaged youths, dropout, and hospitality owners/managers in 12 target provinces gone through HoKa training programme.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ