យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិពិភពលោក International Tourismus Borse (ITB Berlin) 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin រដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសច្រើនជាង៥០ ព្រមទាំងអ្នកលក់ (Seller) ប្រមាណ ៥,៦០០នាក់ និងអ្នកទិញ (Buyer) ប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង១៩០ ប្រទេសជុំវិញពិភពលោក។

សូមជម្រាបជូនថា ការចូលរួមពិព័រណ៍ខាងលើ ក្រសួងទេសចរណ៍បានរៀបចំជាពន្លាធំ រួមទាំងការសំដែងសិល្បៈប្រពៃណី ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ – សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជាជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ។

His Excellency minister HUOT Hak Leads High-Level Delegation of the Ministry of Tourism to Attend ITB Berlin 2025 in Germany from March 4 to 6, 2025

On the night of March 2, 2025, His Excellency HUOT Hak, Minister of Tourism, led a high-level delegation from the Ministry of Tourism to participate in the world’s leading travel trade show, the International Tourismus Börse (ITB Berlin) 2025. The event will take place from March 4 to 6, 2025, at the Messe Berlin exhibition center in Berlin, Federal Republic of Germany.

The event will bring together tourism ministers and industry leaders from more than 50 countries, along with approximately 5,600 sellers, 1,300 buyers, 3,500 media representatives, and around 100,000 visitors from over 190 countries worldwide.

Please be informed that participation in the above exhibition aims to promote the “Cambodia: Kingdom of Wonder, Feel the Warmth, Safe, Clean and Green” in the German market and the world as well as to strengthen the communication and collaboration in tourism sector between Cambodian public-private sector with German and international markets.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ