ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ៨-៩-១០ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តតាកែវទាំងអស់ ចំពោះការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។