ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Peter Semons ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយរបស់សមាគម។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីឆន្ទៈរបស់កម្ពុជាឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសំរាប់អាណត្តិក្រោយ និងទស្សនទានរបស់កម្ពុជាផ្អែកលើពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍) ដែលលោកប្រធានក្រុមប្រឹក្សាភិបាលបានយល់ស្របដែលទេសចរណ៍ជាការងាររួមគ្នាទាំងរដ្ឋ និងឯកជន។ លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ2025 របស៎សមាគម ដោយស្នើគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមក្នុងជំនួបឆ្នាំ2026 នៅប្រទេសកូរ៉េ និងចូលរួមជាវាគ្មិន និងស្ថាបនិកវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីនាកិច្ចប្រជុំឆ្នាំក្រោយ។
Mr. Peter Semone, Chair of the Executive Board of PATA, Supports Cambodia’s Vision: “Tourism for All, All for Tourism”
Istanbul: On the afternoon of April 22, 2025, His Excellency HUOT Hak, Minister of Tourism of Cambodia, graciously received Mr. Peter Semone, Chair of the Executive Board of the Pacific Asia Travel Association (PATA), for a courtesy meeting and work discussion. The focus was on promoting Cambodia’s tourism potential to the world through PATA’s extensive network.
During the meeting, the Minister expressed Cambodia’s intention to stand as a candidate for the next mandate of the PATA Executive Board. He also shared Cambodia’s tourism vision, inspired by the slogan of Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate: “Tourism for All, All for Tourism.” Mr. Semone expressed his agreement with this inclusive approach to tourism, emphasizing that it should be a shared responsibility between the public and private sectors.
He also expressed deep gratitude for the high-level presence of the Cambodian Minister at the 2025 PATA Annual Summit and respectfully invited His Excellency to attend the 2026 Summit in South Korea as a speaker and founding contributor to the Ministerial Dialogue Forum at next year’s meeting.