ទីក្រុងអ៊ីស្តែនប៊ុល៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia ចូលជួបពិភាក្សាការងារផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ដែលមានតម្លៃបន្ថែម។
តាមរយៈជំនួបដ៏សំខាន់ និងផ្លែផ្កានេះ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ នឹងបង្កើតកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា សំដៅលើការចែករំលែកនូវបទពិសោធ និងការបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។
សូមបញ្ជាក់ជូនថា លោកសាស្រ្តាចារ្យបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរៀបចំផែនការទេសចរណ៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពសម្រាប់ក្រសួងទេសចរណ៍ និងវប្បធម៌តួកគីយ៉េ និងបណ្តាប្រទេសមួយចំនួនទៀត ហើយសាកលវិទ្យាល័យ Cappadocia ត្រូវបានចាត់ជាសកលវិទ្យាល័យនាំមុខគេ និងជោគជ័យមួយលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ជាន់ខ្ពស់ (ដូចជាមគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ)។
New cooperation page between the Ministry of Tourism and the University of Cappadocia for tourism vocational training (tour guide, hospitality and culinary) and the strategic plan to attract international tourists
Istanbul: On the morning of April 23, 2025, His Excellency Huot Hak, Minister of Tourism, granted Professor Dr. Hasan Ali Karasar, Rector of Cappadocia University, a working meeting focused on tourism professional training and sharing experiences in planning sustainable, green, inclusive tourism development strategies and value-added tourism. Through this important and fruitful meeting, the Ministry of Tourism and the university will establish cooperation in the tourism sector through a Memorandum of Understanding project aimed at sharing experiences and long-term and short-term trainings. It is to note that the Professor Dr. has played a key and significant role in developing sustainable tourism plans and initiatives for the Ministry of Tourism and Culture of Türkiye and several other countries, and The University of Cappadocia is considered a leading and successful university in training higher tourism professionals (such as tour guide, hospitality and culinary).