ខេត្តកំពង់ធំ៖ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះស្រុកបារាយណ៍ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមប្រធាន ហួត ហាក់ បានអំពាវនាវឱ្យក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងប្រតិបត្តិនូវតួនាទី និងភារកិច្ច ដើម្បីតបស្នងចំពោះទំនុកចិត្តដែលគណបក្ស និងប្រជាជន បានប្រគល់ជូន ពិសេសការបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងមានមនសិការវិជ្ជាជីវៈជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ, ហ៊ានលះបង់, រួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន បានគូសរំលេចជូនក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាង និងពង្រីកសមាជិកគណបក្សបន្ថែមទៀត ដោយឈរលើគោលការណ៍៖ រក្សាចាស់ បង្កើនថ្មី ហើយត្រូវធ្វើកិច្ចការនេះ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ព្រមទាំងក៏ត្រូវត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនផងដែរ ដោយឈរលើគោលការណ៍៖ ក្មេងត្រូវគោរពចាស់។ ទន្ទឹមនេះ ក្រុមការងារត្រូវចុះក្តាប់សតិអារម្មណ៍ និងខិតខំយកចិត្ត្តទុកដាក់ដោះស្រាយបញ្ហាលំបាកផ្សេងៗរបស់ប្រជាជន ឱ្យបានទាន់ពេលវេលា ដោយមិនប្រងើយកន្តើយនោះឡើយ។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ