នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋាន គ្រប់អង្គភាពពាក់ព័ន្ធ និងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងខេត្តទាំង២៤ ដើម្បីពិភាក្សាលើការដាក់ចេញយុទ្ធសាស្ត្រនិងផែនការសកម្មភាពគន្លឹះ ក្នុងកាអនុវត្តយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងនោះរួមគ្នាដាក់ចេញយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍ បញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរដឹកជញ្ជូន ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានី ខេត្តឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ។
Together with the Tourism Industry Family to Boost Tourist Arrivals During the Green Season
On the morning of May 12, 2025, His excellency HUOT Hak, Minister of Tourism, presided over a leadership meeting of the Ministry of Tourism, attended by Excellencies, ladies and gentlemen in leadership roles, representatives from general departments, all relevant units, and directors of tourism departments from Phnom Penh and all 24 provinces. The meeting aimed to discuss the formulation of key strategies and action plans for implementing the Green Season Tourism Campaign, with the objective of attracting more tourists.
This initiative seeks to strengthen close cooperation between the Ministry of Tourism, other relevant ministries and institutions, sub-national administrations, and the private sector. Together, they proposed strategies such as offering discounted travel packages to tourist destinations, reduced prices for accommodations in hotels, restaurants, and resorts, as well as discounts on transportation services. Additionally, collaborative efforts will be made to organize various creative and culturally distinctive tourism events across the capital and provinces during this green season.