នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីពិធីពិសាអាហារសាមគ្គីរួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន ៨នាក់ ដែលមានអ្នកតាមដានរាប់លាននាក់ ជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ នាពេលរាត្រីដ៏សែនមនោរម្យ ដើម្បីផ្តិតយករូបភាព និងវីដេអូអំពីសក្តានុពលតំបន់ទេសចរណ៍ ដោយផ្តល់ជូនដល់ភ្ញៀវទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សម្បូរបែប និងសម្រស់ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពស្រស់ត្រកាល និងបរិយាកាសប្រកបដោយកក់ក្តៅ ជាពិសេសសបញ្ជាក់ឱ្យឃើញពីទិដ្ឋភាពពិតនៅកម្ពុជា ពោលគឺសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញ ឱ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តមានកំណើនជាលំដាប់នាពេលបច្ចុប្បន្ននេះ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ ខូអិលធីឌី និងលោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន ល្បាប់ នៅរាជធានីភ្នំពេញ។
On the night of May 13, 2025, after a solidarity dinner, His Excellency HUOT Hak, Minister of Tourism, and Madam hosted eight prominent Chinese tourism content creators (KOLs), each with millions of followers, invite to ride the Big Bus Angkor-Phnom Penh tour to enjoy the charming nighttime scenery of Phnom Penh.
The purpose of this tour was to allow the KOLs to capture photos and videos showcasing the tourism potential of Phnom Penh. It aimed to present tourists with a rich and refreshing travel experience, highlighting the natural beauty of Cambodia, its vibrant atmosphere, and especially to provide an authentic view of the country. This includes Cambodia’s tourism potential, peace and stability, public security and safety, strong public order, and its renowned warm hospitality.
The experience also emphasized Cambodia’s wide range of accommodations, delicious cuisine, diverse entertainment options, and its developing infrastructure—all of which contribute to making Cambodia an increasingly attractive destination for international tourists.
The event also included participation from Cambodia Airways Co., Ltd., and Madame Chea Malen, owner of the LaBaab restaurant in Phnom Penh.