នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួង តំណាងអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានអញ្ជើញសំណេះសំណាលជាមួយភ្ញៀវទេសចរក្នុងកំឡុងពេលចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងគោលដៅជំរុញ និងផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង។

សូមជម្រាបជូនថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាកន្លែងប្រវត្តិសាស្ត្រ ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលចង់ឈ្វេងយល់អំពីអរិយធម៌ខ្មែរ ដោយប្រាសាទដ៏មានកិត្យានុភាពខ្ពស់ត្រដែតសម្រាប់ជាតិមួយនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ