នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដោយបានទទួលស្វាគមន៍ពី ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ក្នុងការជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង។