នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់បន្ថែមសម្រាប់ការមកដល់តាមជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុលដែលស្ថិតនៅលើទ្វីបពីរគឺអឺរ៉ុប និងអាស៊ីមកកាន់កម្ពុជាលើកដំបូងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនតួកគី និងបណ្តាប្រទេសម៉ូស្លីម ព្រមទាំងការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។
ទន្ទឹមនេះដែរ ជំនួបនេះ បានផ្តោតលើការរៀបចំផែនការអនុវត្តជាក់ស្តែងពីជំនួបនានាជាមួយភាគីតួកគីយ៉េនាអំឡុងទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីអំឡុងខែមេសាកន្លងមក។ លោកជំទាវ បានកត់សម្គាល់ថា កិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងតួកគីយ៉េកាន់តែជិតស្និទ្ធ និងវិវឌ្ឍន៍ជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្មក្នុងអាណត្តិរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។
Cambodia to Become Closer to Europe and the Middle East in 2025 Through Our Good Friend Türkiye (İyi dostumuz Türkiye)
On May 20, 2025, His Excellency HUOT Hak, Minister of Tourism, held a working meeting and luncheon with Her Excellency ÜLKÜ KOCAEFE the Extraordinary and Plenipotentiary Ambassador of the Republic of Türkiye to Cambodia and her delegation. The meeting aimed to further exchange ideas regarding the upcoming launch of direct flights from Istanbul — a city spanning both Europe and Asia — to Cambodia, set to begin on December 10, 2025.
The discussions also focused on promoting Cambodia’s “Green Season” campaign widely among the Turkish population and other Muslim-majority countries. As part of this collaboration, a tourism promotional video featuring the Minister and the Ambassador will be produced to attract more Turkish and international tourists to visit Cambodia.
In addition, the meeting reviewed plans to implement the outcomes of recent engagements with the Turkish side during the Minister’s official visit to Türkiye in April. Her Excellency noted that the fruitful and progressive cooperation between both nations and peoples stems from the wise, principled, and visionary leadership of Samdech Akka Moha Sena Padei Techo Hun Sen, and is being carried forward by Samdech Thipadei Hun Manet. Their leadership has advanced Cambodia’s development across all sectors and strengthened diplomatic ties with Türkiye — especially through increased people-to-people exchanges and growing tourism cooperation under the current mandate of His Excellency the Minister.