ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍ និងវប្បធម៌ កម្ពុជា-ចិន នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
On the evening of May 23, 2025, on the occasion of the opening ceremony of the “Cambodia-China Tourism Year 2025,” His Excellency HUOT Hak, Minister of Tourism, joined His Excellency VONGSEY Vissoth, Permanent Deputy Prime Minister Minister in charge of the Office of the Council of Misters, high representative of the Prime Minister, and His Excellency Xu Kunlin, Governor of the Jiangsu Provincial People’s Government of the People’s Republic of China, along with His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Cambodia, in visiting the Cambodia-China Tourism and Culture Exhibition Booths at the Chaktomuk Conference Hall in P
hnom Penh.