ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។
សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឱ្យទេសចរងូតទឹកលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង ហើយអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ ដែលមានទីតាំងស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
“Chreav Waterfall” – A Cool and Refreshing Getaway for National and International Tourists During the Green Season
On May 28, 2025, His Excellency HUOT Hak, Minister of Tourism, led a delegation from the Ministry of Tourism on a field mission to inspect the current conditions and engage in discussions with 20 students who are studying tourism and hospitality. A special part of the visit also included discussions with the local community of Kokmeanti, located near Chreav Waterfall. This area is a highly potential ecotourism destination, home to a magnificent waterfall standing up to 150 meters tall. Surrounded by the pristine natural beauty of the forests in the Oral Mountain Range and inhabited by diverse wildlife species, the site is well-prepared to welcome both domestic and international tourists seeking to relax, admire the mountainous forest landscape, and breathe in the pure, fresh air of the green season.
Please be informed that Chreav Waterfall is one of the most renowned tourist destinations in Kampong Speu Province. It continues to attract tourists with its stunning waterfall, where visitors can swim, enjoy recreational activities, and admire the lush and vibrant forest scenery. Visitors can also camp at the foot of Mount Chreav, fall asleep to the sounds of wildlife, and experience the cool weather while enjoying the natural beauty of the mountain forests. The site is located in Tang Samraong Village, Am Leang Commune, Thpong District, Kampong Speu Province.