ទីក្រុងសេអ៊ុល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi និងសហការី ចូលជួបសម្តែងការគួរសម ស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្ត Gyeonggi ដ៏ធំ និងមានប្រជាជនច្រើនជាងគេក្នុងប្រទេសកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធាន និងសហការី ពីសភាពការណ៍ពិតពីនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាន ជាពិសេសគឺសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាចាប់តាំងពីប្រាង្គប្រាសាទដ៏ល្អវិចិត្ររាប់ពាន់នៅពាសពេញផ្ទៃប្រទេស គោលដៅទេសចរណ៍ដ៏សំបូរបែបចាប់ពីតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រង ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាស ដែលជាទីគាប់ចិត្តរបស់អ្នកទេសចរគ្រប់វ័យ និងគ្រប់រសនិយម។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានយល់ស្របគ្នាលើការសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយហេតុថាទាំងកម្ពុជា និងខេត្ត Gyeonggi សុទ្ធតែមានសក្តានុពលខ្ពស់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់គ្នាទៅវិញទៅមក ជាពិសេសគឺការស្វែងរកគោលដៅទេសចរណ៍ដែលមានលក្ខណៈពិសេសធម្មជាតិ និងបេតិកភណ្ឌ។
Cambodian Tourism Potential caught attention from Mr. Jo Won-Yong, CEO of Gyeonggi Province, Korea’s Largest and Most Populous Province
Seoul, Korea: On the afternoon of June 5, 2025, on the occasion of the official opening of the 40th Seoul International Travel Fair, H.E. Minister HUOT Hak and a high-ranking delegation grants Mr. Jo Won-Yong, CEO of Gyeonggi Province, and his esteemed colleagues a courtesy call to understant about Cambodia’s tourism potential and discuss tourism cooperation between Cambodia and Gyeonggi Province, Korea’s largest and most populous province. On that occasion, H.E. Minister informed Mr. CEO and his esteemed colleagues about the current political, economic, security, and excellent public order situation in Cambodia, especially Cambodia’s rich tourism potential, from thousands of beautiful temples throughout the country, to rich tourist destinations ranging from beautiful breathtaking eco-tourism areas to golden sandy beaches that are a favorite destination for tourists of all ages and favorite. During the meeting, both sides also agreed to study the possibility of signing a memorandum of understanding on tourism cooperation, as both Cambodia and Gyeonggi Province have high potential in establishing tourism cooperation and promoting people-to-people exchanges to understand each other’s cultures and traditions, especially exploring tourist destinations with unique natural and heritage features.