រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក និងស្នើសុំបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
Work Discussion on Tourism Cooperation between the Ministry of Tourism and Asiana Airlines
Seoul, Korea: On the afternoon of June 5, 2025, H.E. Huot Hak, Minister and a high-ranking delegation, grant Mr. Park Jongman, Vice CEO and Head of Passenger Affairs of Asiana Airlines, and his esteemed colleagues ta courtesy call and discuss Cambodia-Korea tourism cooperation at the Ministry of Tourism pavilion. Taking this opportunity, H.E. Minister expressed gratitude, appreciation, and high appreciation for the company’s contribution to the comfortable and safe air transportation of passengers and tourists between Cambodia and Korea so far, and requested continued assistance and suggested examining the possibility of further expansion through direct and regular flights to Siem Reap and Sihanoukville provinces, which are popular tourist destinations, to provide a level of convenience to Korean and international people and investors traveling to Cambodia.