រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការផលិត និងការទាក់ទាញការផលិតភាពយន្តទេសចរណ៍ឱ្យបានច្រើន រួមទាំងគម្រោងថតកម្មវិធីទូរទស្សន៍ថ្មីៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការចូលរួមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
Ministry of Tourism and Cambodian Broadcasting Service Co., Ltd. (CBS) to Collaborate on Promoting Tourism Film Productions in Cambodia
Phnom Penh: In the afternoon of June 11, 2025, His Excellency HUOT Hak, Minister of Tourism, granted an audience to Mr. David Elliott Ulmer, Chief Executive Officer of Cambodian Broadcasting Service Co., Ltd. (CBS), along with his delegation, for a courtesy call and business discussion. During the meeting, the CBS team sought support from the Ministry for their project aimed at increasing the production and attraction of tourism-related films in Cambodia, including plans to produce new television programs to promote the country’s tourism potential to the world and attract more international tourists.
On this occasion, His Excellency the Minister expressed his gratitude, appreciation, and high regard for the company’s initiative and excellent projects, which demonstrate foresight into Cambodia’s rich tourism potential and favorable investment climate. He also highlighted the importance of such collaboration in promoting the current positive situation in Cambodia in terms of political stability, economic growth, public security, and social order, as well as the government’s commitment to ensuring the safety of tourists and international investors.