គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com
កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមវេទិកាទេចរណ៍អាស៊ាន២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com និងអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិប្រកបដោយឧត្តមភាពមួយដែលកំពុងលេចធ្លោជាងគេ និងស្ថិតនៅលំដាប់កំពូលក្នុងពិភពលោកផងដែរ។ Delegation…