កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី
ពីវេទិកាដែលមានការចូលរួមពីសមាជិក ACD ចំនួន៣៥ប្រទេស នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)។ តាមរយៈវេទិកានេះគឺមានគោលបំណង៖ ១)ពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី, ២)បញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្ម និង៣)ពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់ AI លើការធ្វើពាណិជ្ជកម្ម។ ជាមួយគ្នានោះ វេទិកានេះក៏បានពិភាក្សាលើបទពិសោធន៍ បញ្ហាប្រឈម…