គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃអនុម័តសេចក្តីសម្រេចផ្តល់ឱកាសការងារដល់ អាកាសយានិកបរទេសក្រោយខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ
បាងកក៖ គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃអនុម័តសេចក្តីសម្រេចផ្តល់ឱកាសការងារដល់ អាកាសយានិកបរទេសក្រោយខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃក៏ប៉ុន្តែសេចក្តីសម្រេចនេះសមាគមអាកាសយានិកថៃ បានជំទាស់នឹងការសម្រេចចិត្តកាលពេលថ្មីៗនេះ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ការជំទាស់នេះធ្វើឡើងក្រោយគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃ បានអនុម័តសេចក្ដីសម្រេចនេះកាលពីចុងខែវិច្ឆិកា ក្រោមហេតុផលថា មានការខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ។ ប្រធានសមាគមអាកាសយានិកថៃ លោក Teerawat Angkasakulkiat បាននិយាយកាលពីថ្ងៃសុក្រថា សមាគមបានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចដដែល ដោយជំទាស់នឹងការលើកឡើងដែលថា ខ្វះខាតពីឡុតជនជាតិថៃ។ សូមជម្រាប់ថា បើតាមមន្រ្តីដដែល សមាគមបានដកស្រង់របាយការណ៍ឆ្នាំ ២០២៣ ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ដែលបានកត់សម្គាល់ថា…