Category: ព័ត៌មានទូទៅ

ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air

ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។ គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន…

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿង ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿងបន្ថែមទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជារទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជានិងលើកដាក់ចុះពីនាវាដោយជោគជ័យ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងបន្ថែមទៀត នូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយមានសមត្ថភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ ជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ មុនពេលដាក់ឱ្យបម្រើសេវាកម្ម…

ប្រទេសទាំង១០ នេះ ទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រីកសេដ្ឋកិច្ចពិភពលោក ហើយទន្ទឹមនឹងនោះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បាន​ធូរ​ស្បើយឡើងវិញ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗ ត្រូវបានមើលឃើញថាមានកំណើនយ៉ាងខ្លាំងផងដែរ។យោងតាមក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) បានព្យាករថា ឆ្នាំ២០២៤ នេះ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ការធ្វើដំណើរ និងទេសចរណ៍ ជាមួយនឹងទិន្នផលសេដ្ឋកិច្ចក្នុងចំនួនខ្ពស់បំផុតរហូតដល់ទៅ ១១,១ទ្រីលានដុល្លារ ពីឧស្សាហកម្មនេះ។ លើសពីនេះ ស្ថាប័ន WTTC ក៏បានចាត់ចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះផងដែរ៖ ១. ប្រទេសបារាំង (មានចំនួនភ្ញៀវទេសចរសរុប ៨៩,៤ លាននាក់) ២. ប្រទេសអេស្ប៉ាញ (មានចំនួនភ្ញៀវទេសចរសរុប…

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់កាណាដាត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ ដោយសារបញ្ហាប្រព័ន្ធដំណើរការរបស់យន្ដហោះ

កាណាដា ៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express ផ្ទុកអ្នកដំណើរ៧៣នាក់ ត្រូវបង្ខំចិត្តធ្វើការចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Halifax Stanfield International Airport ខណៈមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ។នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន បានទទួលស្គាល់ថា មានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ តែមិននិយាយពីការរងរបួស ឬស្លាប់មនុស្ស លើយន្តហោះទេ…

មន្រ្តីជំនាញរកឃើញថាមូលហេតុ មន្រ្ដីសាលាក្រុងព្រះសីហនុជិត៥០នាក់មានអាការក្អួតចង្អោរ ដោយសារហូបសាំងវិចផ្ទុកបាក់តេរីអ៊ីកូឡាយ(E-coli)

ខេត្តព្រះសីហនុ៖ ក្រោយកើតមានករណីមន្រ្តីសាលាក្រុងព្រះសីហនុជិត៥០នាក់ ត្រូវទៅសង្គ្រោះនៅមន្ទីររពេទ្យ បន្ទាប់ពីបរិភោគសាំងវិចហើយមានអាការរាករូស និងក្អួតចង្អោរ មន្រ្តីជំនាញ បញ្ជាក់ថា សាំងវិចទាំងនោះ មានផ្ទុកបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli)។ តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បំភ្លឺថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន៤១នាក់ មានអាការរាករូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ភ្លាមៗក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ…

ប្រទេសកូរ៉េខាងត្បូងបញ្ជាក្រុមការងារសុត្ថិភាពអាកាសចរណ៍ បើកការស៊ើបអង្កេត ករណីធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សចំនួន ១៧៩ នាក់

កូរ៉េខាងត្បូង៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-Mok កាលពីថ្ងៃចន្ទបានបញ្ជាអោយបើការស៊ើបអង្កេតបន្ទាន់ផ្នែកសុវិត្ថភាពមួយ ចំពោះប្រព័ន្ធប្រតិបត្តិអាកាសចរណ៍ទំាងមូលរបស់ប្រទេស ខណះដែលអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនរងគ្រោះ និង កំពុងស្វែងរកមូលហេតុដែលបង្កអោយមានគ្រោះមហន្តរាយដ៏អាក្រក់បំផុតនេះ។ យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដែលមកដល់ពីរដ្ឋធានីបាងកករបស់ប្រទេសថៃជាមួយនឹងអ្នកដំណើរ175នាក់ និងនាវិក 6 នាក់នៅលើនោះ បានព្យាយាមចុះចតភ្លាមៗបន្ទាប់ពីម៉ោង 9 ព្រឹកថ្ងៃអាទិត្យ នៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេស។ ឧបទេ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅព្រលានយន្តហោះអន្តរជាតិ Muan នៅពេលដែលយន្តហោះនេះបានចុះចតដោយប្រើប្រាស់ផ្នែកពោះយន្តហោះដើម្បីចុះចត ខណះដែលកង់យន្តហោះមិនដំណើរការ និង…

ចិន បើកដំណើរការចរាចរណ៍ស្ពានឆ្លងកាត់សមុទ្រដ៏វែងបំផុត នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងប្រទេស

ចិន៖ កាលពីថ្ងៃអាទិត្យ ស្ពាន Longmen ដែលជាស្ពានឆ្លងសមុទ្រវែង ជាងគេបំផុតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងនៃប្រទេសចិន បានបើកឱ្យធ្វើចរាចរណ៍ ដោយកាត់បន្ថយពេលវេលា ដែលត្រូវការក្នុងការធ្វើដំណើរចន្លោះកំពង់ផែ Qinzhou និងកំពង់ផែ Fangchenggang ដែលប្រើពេលពី ១,៥ម៉ោងមកត្រឹមតែ២៥នាទីប៉ុណ្ណោះ ។ យោងតាមរដ្ឋាភិបាលនៅក្នុងតំបន់បានឲ្យដឹងថា ស្ពាន Longmen នៅQinzhou មានប្រវែងប្រហែល ៧,៦គីឡូម៉ែត្រ ។ ស្ពាននេះត្រូវបានអនុវត្តតាមស្តង់ដារ សាងសង់ផ្លូវល្បឿនលឿនថ្នាក់ទី១ដែលមាន២ផ្លូវ ដែលមាន៦គន្លង និងត្រូវបានរចនាឡើង សម្រាប់ល្បឿនបើកបរក្នុងល្បឿន…

ពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ Welcome Ceremony for International Passengers…

ពានរង្វាន់«ស៥» លើកកម្ពស់ និងជំរុញចលនាបង្កើនផលិតភាព

មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់ “ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៤” ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ៥ ដែលបានអនុវត្តវិធីសាស្ត្រ ស៥ បានល្អប្រសើរ។កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសរើសក្រុមហ៊ុនដែលឈានមុខគេក្នុងការអនុវត្តវិធីសាស្ត្រ ស៥៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្អាត, ស្តង់ដារ, ស្ថិរភាព។ លោក ហែម…

ព័ត៌មានថ្មីៗ