Category: សេដ្ឋកិច្ចជាតិ

កម្ពុជា-ថៃគ្រោងសិក្សាពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបម្រើផលប្រយោជន៍ឱ្យភាគីទាំងពីរ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ…

ក្រសួងរតនាគារសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា

កាលពីថ្ងៃចន្ទ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានធានាដល់ធនាគារជាតិ​នៃកម្ពុជាក្នុងការ​ផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារជាតិ និងការអនុវត្តគោលនយោបាយ​រូបិយវត្ថុនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ នេះត្រូវបានលើកឡើងដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងជំនួបជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិក្នុងរាជធានីភ្នំពេញ។ លោក Robert Kaproth បានដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌជំនួយបច្ចេកទេស ដោយផ្អែកលើតម្រូវការជាក់លាក់របស់ធនាគារជាតិ។ នៅក្នុងជំនួបនោះ លោក Robert Kaproth បានជម្រាបជូនលោកស្រី ជា សិរី អំពីបំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ជាការឆ្លើយតប លោកស្រីបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល…

ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងសហគមន៍ ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេទាក់ទងនឹងប្រាក់កម្ចី និងជៀសវាងការធ្លាក់ខ្លួនរងគ្រោះដោយការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងសហគមន៍ ជាគំនិតផ្តួចផ្តើមដែលត្រូវបានសាកល្បងនៅក្នុងភូមិ និងឃុំមួយចំនួននៅទូទាំងខេត្តគោលដៅអស់រយៈពេលជាងមួយឆ្នាំ បានផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេទាក់ទងនឹងប្រាក់កម្ចី និងជៀសវាងការធ្លាក់ខ្លួនរងគ្រោះដោយការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា និងដឹកនាំដោយគណៈកម្មាធិការកណ្តាល​ដែលមានសមាសភាពពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា។ គម្រោង​ទាំង​នោះ​កំពុង​ត្រូវ​បាន​គេ​ដាក់​សាកល្បង​នៅ​ខេត្ត​កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និង​ខេត្ត​បាត់ដំបង។ គម្រោងនេះចូលរួមលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃបំណុលលើសលប់ និងសារៈសំខាន់នៃការខ្ចីប្រាក់ប្រកបដោយការទទួលខុសត្រូវ។ លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលក្នុងការ​អនុវត្តសាកល្បងនៃគម្រោងនេះ។ លោកបានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍កាលបីថ្ងៃទី៨ ខែតុលា នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារថា “ការលើកកម្ពស់អាជីវកម្មធនាគារប្រកបដោយការទទួលខុសត្រូវ និងការ…

ជប៉ុនកំពុងសិក្សាស្វែងយល់ពីបរិយាកាសនៃការវិនិយោគនៅប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ប្រទេសជប៉ុន តំណាងដោយ លោក Saburo Matsuda អតីតប្រធានសភាខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបរិយាកាសវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម លោក Matsuda បានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាដែលមានភាពរីកលូតលាស់លឿនរហ័សប្រកបដោយភាពធន់។ ក្នុងស្មារតីនេះ គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែមទៅកាន់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន។…

ជំនួបរវាង CDCជាមួយនិងក្រុមហ៊ុនJTI Cambodiaបានបង្ហាញពីសកម្មភាពជំរុញការងារអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនជេធីអ៊ិនធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Benjamin Cerletti តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំ២០១៦កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារប្រមាណ ៤៥០នាក់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញជូននូវសកម្មភាពចូលរួមជុំវិញការងារអភិវឌ្ឍសង្គម…

ធនាគារជាតិ និងក្រសួងពាណិជ្ជកម្មរួមគ្នា ជំរុញ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា លោកយឹម លាត លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស និងសាធារណជនរួមគ្នាការប្រើប្រាស់ប្រាក់រៀលកាន់តែផុលផុស ដោយ ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក​គឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ និងជំរុញការវិនិយោគ។ ការថ្លែង​បែបនេះត្រូវបានធ្វើឡើង​នៅរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ​ក្រោមអធិបតីភាពលោកយឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជានិងលោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។ លោកបានថ្លែងថា ថ្មីៗនេះ…

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ីថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍

នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរជនជាតិចិន មកប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញឱ្យកាន់តែទូលំទូលាយ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍។ ប្រភព៖ MoINFO APP

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម…

កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម

កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម ប្រទេសវៀតណាម៖ ប្រទេសកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនូវជំនួបនានាជាមួយនឹងប្រទេសវៀតណាមពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាញយកផលប្រយោជន៍នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងទីក្រុងហូជីមិញសំដៅជំរុញពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ឬការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរជាដើម។ នៅក្នុងឱកាសបំពេញបេសកកម្មការទូតសេដ្ឋកិច្ចនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានជួបពិភាក្សាការងារជាមួយ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។…

ព័ត៌មានថ្មីៗ