ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។

បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។


Leave a Reply

Your email address will not be published. Required fields are marked *