ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង១,៤លានដុល្លារ
ភ្នំពេញ ៖រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបកាតលំបាក និងការខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…