ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោន សម្រាប់ឆ្នាំ២០២៥
ថៃ៖ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥ ដែលធ្លាក់ចុះពីចំនួនប្រមាណ ១០លានតោននៅឆ្នាំនេះ។ អ្នកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងឆ្នាំនេះ សម្រាប់ឆ្នាំក្រោយ ដោយសារតែប្រទេសឥណ្ឌាចាប់ផ្តើមនាំចេញអង្ករសឡើងវិញ។ លើសពីនេះ ផលិតកម្មស្រូវសកលត្រូវបានរំពឹងថា នឹងកើនឡើងដោយផ្អែកលើការថមថយ ស្ថានភាពគ្រោះរាំងស្ងួត និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ មានភាពប្រសើរឡើង ដែលអាចបង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក។ អ្នកស្រី Arada បាននិយាយថា សម្រាប់រយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករបានកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់…