ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤
ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែលឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំងដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម…