Category: សេដ្ឋកិច្ចអន្តរជាតិ

ការចែកចាយរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០

អន្តរជាតិ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃអង្គារទី២មីនា សប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីការធ្លាក់ចុះនៃការចែកចាយប្រចាំត្រីមាសជាលើកដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំ។ ការធ្លាក់ចុះសម្រាប់ការចែកចាយ ការប៉ាន់ប្រមាណជិតបំផុតនៃការលក់របស់ក្រុមហ៊ុន Tesla ត្រូវបានក្រុមអ្នកវិភាគមួយចំនួនហៅថាជា ស្ថានភាពធ្ងន់ធ្ងរ ហើយការធ្លាក់ចុះនេះនៅតែកើតឡើង ទោះមានការបញ្ចុះតម្លៃដើម្បីបង្កើនតម្រូវការដែលមានភាពយឺតយ៉ាវក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឬ EV របស់មហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា ខ្លួនបានចែកចាយរថយន្តជិត៣៨៧.០០០ គ្រឿង ក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ២០២៤នេះ។ នោះជាការធ្លាក់ចុះ ៧,៥% ធៀបទៅនឹងឆ្នាំមុន…

ប្រទេសជប៉ុនព្រមាន ចាត់វិធានការប្រឆាំងនឹងការប្រែប្រួលប្រាក់យ៉េនហួសហេតុ

អន្តរជាតិ៖ លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយថា ក្រុមអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការសមស្របប្រឆាំងនឹងការប្រែប្រួលនៃអត្រាប្តូរប្រាក់លើសលប់ ដោយលោកបានព្រមានជាថ្មីទៀតចំពោះការធ្លាក់នៃប្រាក់យ៉េន ខណៈទីក្រុងតូក្យូព្យាយាមការពារការធ្លាក់ចុះនៃអស្ថិរភាពរបស់រូបិយប័ណ្ណនេះ។ លោកSuzuki បានបញ្ឈប់ការគំរាមកំហែង ដោយការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រែប្រួលហួសហេតុ ជាភាសាដែលរដ្ឋមន្ត្រីរូបនេះ បានប្រើកាលពីសប្តាហ៍មុន នៅពេលដែលប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំ ។ លោក Suzuki បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះនៅពេលសួរអំពីការបន្តធ្លាក់ចុះនៃប្រាក់យ៉េន ថា អ្វីដែលយើងអាចនិយាយបាននោះគឺថា យើងនឹងចាត់វិធានការសមស្របប្រឆាំងនឹងការប្រែប្រួលហួសហេតុ ដោយមិនបដិសេធជម្រើសណាមួយឡើយ៕

តម្លៃទំនិញប្រើប្រាស់ក្នុងខែមីនារបស់កូរ៉េខាងត្បូងកើនឡើង ៣,១%

អន្តរជាតិ៖ តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើង ៣,១ នៅក្នុងខែមីនា កន្លងទៅនេះ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈការរំពឹងទុករបស់ទីផ្សារ និងត្រូវគ្នា ទៅនឹងល្បឿននៃខែមុន ដោយមានការរំពឹងទុកថាអតិផរណា នឹងថយចុះនៅក្នុងប៉ុន្មានខែខាងមុខ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា ខណៈដែលលក្ខខណ្ឌអាកាសធាតុប្រសើរឡើងពីខែមេសាទៅ និងឥទ្ធិពលគោលនយោបាយកំពុងកើតឡើង គេរំពឹងថាអតិផរណា នឹងមានស្ថិរភាពយ៉ាងឆាប់រហ័សចាប់ពីឆមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតកាលពីខែមីនាកន្លងទៅថ្មីៗនេះ ។ លោក Choi បាននិយាយថាក្រុមអាជ្ញាធរនឹងបន្តចាត់វិធានការកាត់បន្ថយអតិផរណាដល់កម្រិត ២% ហើយជំរុញឱ្យក្រុមហ៊ុននានាបន្ធូរបន្ថយតម្លៃ។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលកូរ៉េ (BOK)…

អត្រាអតិផរណានៅខែមីនារបស់ប្រទេសឥណ្ឌូនេស៊ីមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែ

អន្តរជាតិ៖ ទិន្នន័យពីការិយាល័យស្ថិតិបានបង្ហាញកាលពីថ្ងៃចន្ទ ១មេសា ថា អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីលើមូលដ្ឋានប្រចាំឆ្នាំបានបង្កើនល្បឿនលើសពីការរំពឹងទុកក្នុងខែមីនាដល់ទៅ ៣,០៥% ដែលជាលឿនលឿនបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ មក ។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters របស់ក្រុមសេដ្ឋវិទូរ បានរំពឹងថាអត្រាអតិផរណានឹងកើនឡើងដល់ ២,៩១%នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ។ អត្រាអតិផរណាប្រចាំឆ្នាំខែកុម្ភៈ មាន ២,៧៥%។ ការិយាល័យស្ថិតិបាននិយាយថា លើមូលដ្ឋានប្រចាំខែ តម្លៃអ្នកប្រើប្រាស់បានកើនឡើង ០,៥២% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការ អំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន របស់អ៊ីស្លាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១២ខែមីនា នៅក្នុងប្រទេសនេះ ។ ការកើនឡើងនៃតម្លៃអាហារដូចជា…

ពលរដ្ឋជប៉ុន បង្ហាញការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្ត ចំពោះរឿងអាស្រូវអាហារបំប៉នក្រុមហ៊ុន កូបាយ៉ាស៊ិ (Kobayashi)

អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន បានបង្ហាញកង្វល់ចំពោះរបស់សុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការបាត់បង់ជំនុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ក្រោយក្រុមហ៊ុន រាយការណ៍ករណីមានមនុស្ស៥នាក់បានស្លាប់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលអាហារបំប៉នរបស់ខ្លួន។ ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅទីក្រុង អូសាកា (Osaka) មួយនេះ បានបញ្ជាក់របាយការណ៍ថា អ្នកទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ល បានបង្កឲ្យបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ ក្រោយមានរបាយការណ៍ករណីស្លាប់ និងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថមួយនេះ បានប្រមូលយកផលិតផលដែលពាក់ព័ន្ធមកវិញទាំងអស់ និងសូមអភ័យទោសចំពោះបញ្ហានេះ។ ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន…

ក្រុមហ៊ុនបរទេសបានខាតបង់ជាង១០០ពាន់លានដុល្លារព្រោះចាកចេញពីរុស្ស៊ី ចាប់តាំងពីមានសង្រ្គាមអ៊ុយក្រែន

អន្តរជាតិ៖ យោងតាមការវិភាគរបស់សារព័ត៌មាន Reuters បណ្ដាក្រុមហ៊ុនបរទេសដែលបានចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានចូលលុកលុយនៅក្នុងអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានខាតបង់ប្រាក់ចំណូលប្រមាណ១០៧ ពាន់លានដុល្លារក្នុងដំណើរការនៃការចាកចេញពីទីផ្សារ។ នៅពេលនោះ បណ្ដាក្រុមហ៊ុនបរទេសដែលចាកចេញពីប្រទេសរុស្ស៊ីបានខាតបង់ប្រាក់ជាងប្រាក់ចំណូល ៨០ ពាន់លានដុល្លារក្នុងដំណើរការចាកចេញពីប្រទេសរុស្ស៊ីជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមហ៊ុនទាំងឡាយ ដែលចាកចេញពីប្រទេសរុស្ស៊ី បានបាត់បង់ប្រយោជន៍យ៉ាងច្រើនក្នុងកំណត់ត្រារបស់ខ្លួន និងបាត់បង់ប្រាក់ចំណូល ដោយសារតែរបបរបស់លោកប្រធានាធិបតី Vladimir Putin បានអនុវត្តវិធានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងសម្រាប់ការចាកចេញរបស់ក្រុមហ៊ុន។ វិធានការរបស់រុស្ស៊ី ទាំងនោះ រួមមានការតម្រូវឱ្យក្រុមហ៊ុនលក់ទ្រព្យសកម្មរបស់ពួកគេដោយការបញ្ចុះតម្លៃ ៥០% និងបង់ប្រាក់យ៉ាងហោចណាស់ ១០% នៃការលក់របស់ពួកគេចូលទៅថវិកាសហព័ន្ធ។ ទីក្រុងវ៉ាស៊ីនតោន បានហៅការបង់ប្រាក់បែបនេះថាជាការដកពន្ធ៕

សង្រ្គាម រុញឲ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់កប់ពពកនៅក្នុងតំបន់ហ្កាហ្សា

តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានហក់ឡើងយ៉ាងខ្លាំង ខណៈជម្លោះកំពុងបន្តរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំង និងប្រឈមគ្រោះទុរ្ភិក្ស។ ក្រោយផ្ទុះសង្រ្គាម អ៊ីស្រាអែល បានបិទផ្លូវស្ទើរគ្រប់ទីកន្លែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យរថយន្តជំនួយមួយចំនួនតូចចូលតែប៉ុណ្ណោះ ជាដើមចមនាំឲ្យខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ និងនាំឲ្យតម្លៃគ្រឿងផ្គត់ផ្គង់ជីវភាពដ៏ចាំបាច់ប្រចាំថ្ងៃ ដូចជាម្សៅមី និងស្ករជាដើម ហក់ឡើងខ្ពស់កប់ពពក។ ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។ តម្លៃម្សៅមីមួយគីឡូក្រាម បានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥…

ប្រធានក្រុមហ៊ុនធានារ៉ាប់រង បាននិយាយថាការបាក់ស្ពាន នៅទីក្រុង បាល់ទីម័រ សហរដ្ឋអាមេរិក អាចនាំទៅរកការខាតបង់ធំធេងខាងធានារ៉ាប់រង

អន្តរជាតិ៖ ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។ កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង និងមនុស្ស៦នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។ លោក ចន…

មានការរំពឹងទុកថា សេដ្ឋកិច្ចអាស៊ី នឹងកើនឡើង ៤,៥ ភាគរយ នៅឆ្នាំ២០២៤នេះ

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅសប្ដាហ៍នេះ ដោយវេទិកា Boao សម្រាប់អាស៊ី (BFA) ដែលរៀបចំសន្និសីទឆ្នាំ២០២៤របស់ខ្លួន នៅក្នុងទីក្រុងBoao របស់ខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន មានក្ដីរំពឹងថាសេដ្ឋកិច្ចអាស៊ី នឹងកើនឡើងប្រហែល ៤,៥ភាគរយ នៅឆ្នាំ២០២៤នេះ លើសពីឆ្នាំ ២០២៣ កន្លងទៅ ហើយបន្តជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នៃទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម របស់វេទិកានេះ ទោះប្រឈមបញ្ហាសេដ្ឋកិច្ចខាងក្រៅផ្សេងៗយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអាស៊ី នឹងនៅតែរក្សាបាននូវអត្រាកំណើនខ្ពស់ ដោយសារកំណើននៃការប្រើប្រាស់ខ្ពស់ និងគោលនយោបាយសារពើ ពន្ធសកម្ម។ របាយការណ៍នេះ ក៏បានបង្ហាញ ផងដែរថា…

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ចេញការព្រមាន ក្រោយប្រាក់យ៉េន ធ្លាក់ថ្លៃដល់កម្រិតទាប ក្នុងពេលជាង ៣០ ឆ្នាំ

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានចេញការព្រមានដ៏ខ្លាំងក្លាបំផុតរហូតមកអំពីការធ្លាក់ចុះនៃប្រាក់យ៉េន ស្របពេលរូបិយប័ណ្ណនេះ បានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដោយលើកឡើងថា អាជ្ញាធរ អាចចាត់វិធានការដ៏ម៉ឹងម៉ាត់ ដែលធ្លាប់ប្រើនៅមុនពេលអន្តរាគមន៍។ លោក Shunichi Suzuki បានប្រើឃ្លា ថាវិធានការម៉ឹងម៉ាត់ ចុងក្រោយនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២២កន្លងទៅ នៅពេលប្រទេសជប៉ុន បានធ្វើអន្តរាគមន៍ចុងក្រោយនៅក្នុងទីផ្សារដើម្បីទប់ស្កាត់ការដាំក្បាលចុះនៃប្រាក់យ៉េន។ លោក បានលើកឡើងបែបនេះ នៅក្នុងសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីប្រាក់ដុល្លារអាមេរិក បានហក់ឡើង ដែលធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល ៣៤ ឆ្នាំ និងធ្លាក់ចូលទៅក្នុងតំបន់ដែលទាក់ទាញការអន្តរាគមន៍ទីផ្សារជាផ្លូវការក្នុងឆ្នាំ…