ក្រុមហ៊ុនមួយមានបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកកាន់កម្ពុជា
ក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) បានបង្ហាញពីគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស(Sino-Agri Potash Co.,Ltd) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។លើសពីនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់…