ពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៥៦នាក់ នៅសាលាស្រុកបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្ត្រី…