ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM)
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM) ដោយមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត អគ្គលេខាធិការដ្ឋានរងអាស៊ាន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាលើពិភពលោកសំខាន់ៗមួយចំនួនដូចជា US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism, និង Agoda ជាដើម។…