Month: January 2025

ពិធីពិសាអាហារសាមគ្គី រៀបចំទទួលស្វាគមន៍ដោយ លោក Damien Pfirsch នាយកប្រតិបត្តិក្រុមហ៊ុន AGODA

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍រដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដែលរៀបចំទទួលស្វាគមន៍ដោយ លោក Damien Pfirsch នាយកប្រតិបត្តិក្រុមហ៊ុន AGODA។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបិទជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន២០២៥

ទីក្រុង Johor ម៉ាឡេស៊ី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបិទជាផ្លូវការ នៃវេទិកាទេសចរណ៍អាស៊ាន២០២៥ ព្រមទាំងពិធីប្រគល់សិទ្ធជូនលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះបន្ត នៃវេទិកាទេសចរណ៍អាស៊ាន២០២៦ នៅសាធារណរដ្ឋហ្វីលីពីន។ His Excellency HUOT Hak, Minister of Tourism,…

ជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន

នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីពិភិក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាបឮជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ Meeting between His Excellency Hout Hak, Minister…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកជំទាវ ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដោយបានពិភាក្សាលើកាបង្កើតក្រុមការងារទេសចរណ៍រួមគ្នា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាព ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ជំរុញការហោះហើរត្រង់ទៅកាន់តំបន់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ និងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ។ Meeting between His…

ជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៍ និងសិល្ប: ប្រទេសម៉ាឡេស៊ី

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៍ និងសិល្ប: ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាលើការបង្កើតក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ការជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ និងការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងកញ្វប់ទេសចរណ៍មូស្លីមរួម ព្រមទាំងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ។…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន ចិន (ACC)

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន ចិន (ACC) ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍អាស៊ាន-ចិន និងស្វែងរកវិធីសាស្រ្តបង្កើនការផ្លាស់ប្តូរទេសចរណ៍ លើកស្ទួយទេសចរណ៍ប្រកបដោយចីរភាព និងអភិវឌ្ឍទេសចរណ៍ថ្មីៗ។ Johor Bahru, Malaysia: On the afternoon of January 19,…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២ (The 12th M-ATM Plus India)

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត និងឥណ្ឌា។ ក្រោមភាពជាសហប្រធានរបស់ម៉ាឡេស៊ី និងឥណ្ឌា កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ាន និងឥណ្ឌា២០២៣-២០២៧ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តសកម្មភាពរួមកន្លងមករវាងអាស៊ាន និងឥណ្ឌា ព្រមទាំងការដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន និងឥណ្ឌាផងដែរ។ His Excellency Huot Hak, Minister of Tourism led…

ជំនួបសម្តែងការគួរសមរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម KATSUNORI TAKAHASHI ទេសរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KATSUNORI TAKAHASHI ទេសរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ Courtesy meeting Between His Excellency HUOT Hak, Minister of Tourism, and…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ

នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជូបពិភាក្សាការងារជាមួយ ឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ Meeting for Courtesy and Work Discussions Between H.E.…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ (The 24th M-ATM Plus Three)

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងមជ្ឍមណ្ឌលអាស៊ាន-ចិន មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឍមណ្ឌលអាស៊ាន-កូរ៉េ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ រួមនឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឍមណ្ឌលអាស៊ានទាំងបី ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមជ្ឍមណ្ឌលអាស៊ានទាំងបី។ Johor, Malaysia, 19 January…

ព័ត៌មានថ្មីៗ