នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល និងជូនដំណើរសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ((NUM) ចំនួន ៨០នាក់ ក្នុងដំណើរទស្សនកិច្ចសិក្សាចំនួន ៣យប់ ៤ថ្ងៃទៅកាន់គោលដៅទេសចរណ៍ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
ការរៀបចំកញ្ចប់ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ លើការសម្របសម្រួលជាច្រើន ក្រោមយុទ្ធនាការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍។
Thank you to the National University of Management (NUM) for participating in the “Visit Cambodia in the Green Season” campaign! We Love Green Season!
On the morning of June 12, 2025, His Excellency HUOT Hak, Minister of Tourism, graciously met with and bid farewell to 80 professors and students from the National University of Management (NUM) as they embarked on a 4-day, 3-night educational study tour to tourism destinations in Battambang and Pursat provinces.
This study tour package was organized with the strong support and coordination of the Ministry of Tourism, as part of the campaign to promote student tourism during the Green Season. The purpose of this educational tour is to boost domestic tourism, enhance knowledge about tourism potential areas, natural resources, culture, and community economic development.