ថៃ៖ ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) ត្រូវបានគេណែនាំឱ្យស៊ើបអង្កេត គម្រោងបោកប្រាស់ពីរ៉ាមីត ដែលត្រូវបាន ចោទប្រកាន់ថា មានព្រះសង្ឃត្រូវបានគេ បោកបញ្ឆោតឱ្យវិនិយោគ លើភាគហ៊ុនក្លែង ក្លាយនៅភាគឦសានដែលបណ្តាល ឱ្យមានការបាត់បង់លុយជាងមួយពាន់លានបាត។

រដ្ឋមន្ត្រីការិយាល័យ នាយករដ្ឋមន្ត្រី លោក ជូសាក់ សិរីនិល ដែលគ្រប់គ្រង ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) បានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាក់ទងនឹងគម្រោងពីរ៉ាមីតដែលគេស្គាល់ថា “Ban Share Nong Carrot” ដែលពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំ ដែលបានរងគ្រោះដោយសារគម្រោងនេះ។
លោក ជូសាក់ បាននិយាយថា លោកមិនទាន់ទទួលបានរបាយ ការណ៍លម្អិតអំពីបញ្ហានេះនៅឡើយទេ ដោយបន្ថែមថា NOB គួរស៊ើបអង្កេតបញ្ហានេះជាមុនសិន។នៅពេលសួរថាតើនឹងមានកិច្ចប្រជុំជាមួយ NOB ដោយសារព្រះសង្ឃជាគោលដៅ នៃការបោកប្រាស់ដែលត្រូវ បានចោទប្រកាន់ឬយ៉ាងណានោះ លោក ជូសាក់ សិរីនិល បាននិយាយថា NOB កំពុងធ្វើការលើបញ្ហានេះ។

លោកថា «ខ្ញុំទទូចថាចំណាត់ការនេះ ត្រូវបានចាត់តាមការណែនាំ ពីការិយាល័យនាយករដ្ឋមន្ត្រី។ ប្រសិនបើបញ្ហានេះទាក់ទងព្រះសង្ឃ និងច្បាប់វិន័យសង្ឃ វាអាស្រ័យលើបព្វជិត ជាអ្នកដោះស្រាយ»។
ភាពចម្រូងចម្រាសនេះត្រូវបានបង្កឡើង ដោយរបាយការណ៍ មួយនៅលើទំព័រហ្វេសប៊ុក “E-Sor Khayee Khao” (E-Sor crushing news) ថា គម្រោងពីរ៉ាមីតដែលសំដៅទៅលើគម្រោង Ban Share Nong Carrot នៅភាគឦសានបានដួលរលំ។

យោងតាមទំព័រនេះ បានឱ្យដឹងថា ក្រុមហ៊ុនមួយ បានទាក់ទាញព្រះសង្ឃ និងអ្នកភូមិឱ្យចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដែលខ្លួនរៀបចំ ។ ក្រុមហ៊ុនបានលើកទឹកចិត្ត ឱ្យអ្នកចូលរួមជ្រើសរើសអ្នកផ្សេងទៀត ឱ្យចូលរួមក្នុងបណ្តាញដែលជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន។ សមាជិកម្នាក់ៗត្រូវវិនិយោគយ៉ាងតិច ៣០០.០០០ បាត៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ