អន្តរជាតិ៖ តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើង ៣,១ នៅក្នុងខែមីនា កន្លងទៅនេះ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈការរំពឹងទុករបស់ទីផ្សារ និងត្រូវគ្នា ទៅនឹងល្បឿននៃខែមុន ដោយមានការរំពឹងទុកថាអតិផរណា នឹងថយចុះនៅក្នុងប៉ុន្មានខែខាងមុខ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា ខណៈដែលលក្ខខណ្ឌអាកាសធាតុប្រសើរឡើងពីខែមេសាទៅ និងឥទ្ធិពលគោលនយោបាយកំពុងកើតឡើង គេរំពឹងថាអតិផរណា នឹងមានស្ថិរភាពយ៉ាងឆាប់រហ័សចាប់ពីឆមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតកាលពីខែមីនាកន្លងទៅថ្មីៗនេះ ។
លោក Choi បាននិយាយថាក្រុមអាជ្ញាធរនឹងបន្តចាត់វិធានការកាត់បន្ថយអតិផរណាដល់កម្រិត ២% ហើយជំរុញឱ្យក្រុមហ៊ុននានាបន្ធូរបន្ថយតម្លៃ។
ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលកូរ៉េ (BOK) បាននិយាយថា ទន្ទឹមនឹងល្បឿននៃអតិផរណានឹងថយចុះជាបណ្តើរៗនោះ មានភាពមិនច្បាស់លាស់អំពីថាតើ នឹងបំពេញតាមគោលដៅរបស់ធនាគារកណ្តាលចំនួន ២%បានដែរឬយ៉ាងណា៕