អន្តរជាតិ៖ ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Donald Trump បានធ្លាក់ចុះនៅដើមសប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន បានរាយការណ៍ពីការខាតបង់សរុបជាង ៥៨ លានដុល្លារកាលពីឆ្នាំមុន។
ការដាំកកបាលចុះនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើមទីផ្សារភាគហ៊ុនភ្លាមៗ នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុនមេនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បានកើនឡើង។
ក្រុមហ៊ុន Trump Media and Technology Group បាននិយាយនៅក្នុងឯកសារមួយថា ខ្លួនបានបង្កើតប្រាក់ចំណូលត្រឹមតែ ៤,១ លានដុល្លារក្នុងឆ្នាំ២០២៣ ។
ក្រុមហ៊ុននេះ ក៏បាននិយាយថាមានការសង្ស័យខ្លាំងលើការគ្រប់គ្រង ដែលថាតើក្រុមហ៊ុននឹងមានប្រាក់គ្រប់គ្រាន់ដើម្បីដោះបំណុលហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលបញ្ហាចូលមកដល់ដែរឬអត់។
ក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្មក្រោមឈ្មោះDJT បាននិយាយថា ខ្លួនរំពឹងថានឹងមានការខាតបង់ប្រតិបត្តិការ និងលំហូរសាច់ប្រាក់អវិជ្ជមានក្នុងពេលខាងមុខដ៏ខ្លី ខណៈក្រុមហ៊ុនកំពុងប្រឹងប្រែងពង្រីកមូលដ្ឋានអ្នកប្រើប្រាស់របស់ខ្លួន និងទាក់ទាញដៃគូវេទិកា និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកាន់តែច្រើនថែមទៀត៕
ភាគហ៊ុនរបស់ប្រព័ន្ធផ្សព្វផ្សាយ Trump Media បានកើនឡើងច្រើនជាង ១៦% នៅថ្ងៃជួញដូរដំបូងរបស់ខ្លួនកាលពីទី២៦ ខែមីនា៕