នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ., ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក គ.ជ.អ.អ. មកពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងគ.ជ.អ.អ. នៅថ្នាក់ក្រោមជាតិ តំណាងដោយ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. បានគូសរំលេចនៅក្នុងអង្គប្រជុំថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។

The development of community-based tourism and ecotourism is a priority task grounded in the vision that conservation serves development, and development serves conservation, while also adhering to principles of equitable benefit-sharing for local communities.

On the morning of June 16, 2025, His Excellency HUOT Hak, Minister of Tourism and Chairman of the National Committee for the Management and Development of Community-Based Tourism and Ecotourism (NC-CBTE), presided over the first meeting of the National Committee for the Management and Development of Community-Based Tourism and Ecotourism in the 7th legislative mandate of the Royal Government, with the aim of promoting sustainable and responsible community-based tourism and ecotourism development.

This important meeting was also attended by H.E. Dr. Eang Sophalleth, Minister of Environment and Permanent Vice-Chairman of NC-CBTE; H.E. Chan Chesda, Secretary of State representing H.E. Dith Tina, Minister of Agriculture, Forestry and Fisheries, and Vice-Chairman of NC-CBTE; along with Excellencies, Ladies and Gentlemen who are members of the NC-CBTE from relevant ministries and institutions at the national level and sub-national levels, represented by Excellencies and Ladies and Gentlemen, Deputy Governors of Capital and Provincial Administrations, and relevant technical departments — totaling 130 participants — at the Ministry of Tourism headquarters.

H.E. the Minister of Tourism and Chairman of NC-CBTE emphasized during the meeting that Cambodia has gained international recognition for its work in community-based and ecotourism through the implementation of community tourism development models under the 4Ps partnership framework — Public, Private, People Partnership — by encouraging investment, requiring local community participation, empowering local people, maximizing benefits at the grassroots level, and upholding principles of sustainability and responsibility.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ