រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Shangri-La។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពពីសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមន្សពីលទ្ធភាពដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ និងទាក់ទាញៗ រួមគ្នា ការជំរុញឱ្យមានជើងហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានច្រើន ទៀងទាត់ និងជាប្រចាំ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ រួមទាំងការប្រឹក្សាយោបល់លើការរៀបចំទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និង ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសទាំងពីរកាន់តែច្រើនឡើង។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកពូនជ្រំកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរីកលូតលាស់ ព្រមទាំងជាកត្តាដែលជួយទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរម៉ាឡេស៊ីមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការសម្រេចបាននូវការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំៗ និងសំខាន់របស់ប្រទេសម៉ាឡេស៊ី។
Cambodia and Malaysia: Together to Strengthen and Expand Tourism Connectivity and People-to-People Exchange
Phnom Penh: On the afternoon of June 19, 2025, H.E. HUOT Hak, Minister of Tourism, granted a courtesy call to H.E. Dato Sri Tiong King Sing, Minister of Tourism, Arts and Culture of Malaysia, and his esteemed colleagues, to discuss strengthening and expanding tourism cooperation between the two countries at the Shangri-La Hotel.
During this important and fruitful meeting, the Cambodian and Malaysian sides agreed on the importance of tourism, which requires peace, harmony and unity in promoting economic growth and people-to-people connectivity, and expressed their satisfaction with the excellent and proud potential of tourism cooperation until now. In addition, the two sides discussed and exchanged in-depth views on further strengthening and expanding new cooperation through the creation of new tourism products, organizing large and attractive tourism events together, promoting more regular and regular direct flights between the two countries’ tourist areas, exchanging visits to learn from each other’s experiences between tourism institutions of the two countries, including consulting on organizing Muslim Friendly Tourism and organizing FAM Trips for investors and tour operators to encourage more national and international tourists to visit both countries.
During this insightful meeting, H.E Minister of Tourism, Arts and Culture of Malaysia highly appreciated and valued the factors of peace, political stability and rapid development in all sectors of Cambodia, which are important foundations for strengthening and expanding tourism cooperation between Cambodia and Malaysia to grow further, as well as factors that help attract the confidence of Malaysian investors and tourists to visit and explore more investment opportunities in Cambodia, especially the achievement of direct flights between Phnom Penh and Penang, which is a major and important commercial city in Malaysia.