សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញការងារក្នុងខេត្តសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ធ្វើទស្សនកិច្ចដកស្រង់បទពិសោធពីការរៀបចំគោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ដងស្ទឹងសៀមរាបដ៏ស្រស់ត្រកាល កន្លែងលក់សំបុត្រជូនភ្ញៀវទេសចរ និងទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ប្រាសាទបាយ័នដែលទីតាំងថតភាពយន្តបែបទេសចរណ៍របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន ព្រមទាំងប្រាសាទនានាដ៏ស្រស់ស្អាតដែលស្ថិតនៅជុំវិញប្រាសាទដ៏ល្បីល្បាញទាំងពីរនេះផងដែរ តាមរយៈការជិះម៉ូតូរ៉ឺម៉ក ដែលធ្វើនៅប្រទេសកម្ពុជា។

Technical tour to tourist destinations in Siem Reap province and the Angkor Wat area

Siem Reap: On the morning of June 24, 2025, during his work in Siem Reap province, H.E HUOT Hak, Minister of Tourism, invited H.E. Kanat TUMYSH, Ambassador Extraordinary and Plenipotentiary of the Republic of Kazakhstan, to visit and understand about the experience of organizing various tourist destinations in Siem Reap province, the beautiful Siem Reap River, the ticket office for tourists, and to visit Angkor Wat, a World Heritage Site, the Bayon Temple, where a tourist film by Daubay Production of Kazakhstan is filmed; as well as the beautiful temples surrounding these two famous temples, by riding a tuk-tuk proudly made in Cambodia.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ