ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនជេធីអ៊ិនធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោក Benjamin Cerletti តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំ២០១៦កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារប្រមាណ ៤៥០នាក់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញជូននូវសកម្មភាពចូលរួមជុំវិញការងារអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕

 


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ