នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល៦៦ឆ្នាំ ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកទីផ្សារទេសចរណ៍កម្ពុជាឱ្យមានទំហំកើនជាលំដាប់ នៅទីស្តីការក្រសួងទេសចរណ៍។

ប្រភព៖ MoINFO APP


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ