ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីឱ្យធុរជនជាតិនិងអន្តរជាតិ អាចស្វែងយល់ពីសក្កានុពលនៃគោលដៅកម្ពុជាបន្ថែមទៀត។

ពិធិដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី តំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និង តំណាងអាជីវកម្មទេសចរណ៍ក្នុងស្រុក សរុបចំនួនប្រមាណ ២០០នាក់ នៅសណ្ឋាគារ Good Times Resort & Hotel ខេត្តកំពត។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ