ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារជាខេត្តដែលឈានមុខគេ លើការដាំដុះដំណាំសេរីរាង្គ ដោយកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា បន្ទាប់ពីខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ក្នុងនោះមានដំណាំស្រូវ ដំឡូង ចន្ទី កៅស៊ូ សណ្តែកដី និងដំណាំផ្សេងៗទៀត ដែលផ្សាភ្ជាប់ទៅក្រុមហ៊ុនដែលជាតម្រូវការផលិតផលដែលមានគុណភាព ដែលជាផលិតផលសរីរាង្គ។នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងនោះ ដំណាំសក្តានុពលចំនួន ៣មុខ គឺដំឡូងមី ស្រូវ និងស្វាយចន្ទី បានក្លាយដំណាំសក្តានុពប្រចាំខេត្តព្រះវិហារ និងកំពុងត្រូវបានអាជ្ញាខេត្តកំពុងយកចិត្តទុកដាក់ខ្លាំង។ បើគិតត្រឹមមួយឆ្នាំ២០២៤ ខេត្តនេះ បានទទួលប្រាក់ចំណូលប្រមាណជាង១៧០លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះទៅកាន់ទីផ្សារអន្តរជាតិ។
មកដល់ពេលពេលបច្ចុប្បន្ននេះ មន្ទីរកសិកម្មខេត្តព្រះវិហារ បានសហការជាមួយគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) បានជំរុញ និងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅ លើដំណាំសិរីរាង្ក ស្រូវ ដំឡូងមី និងស្វាយចន្ទីក្នុងការបន្សុទ្ធពូជ សណ្ឋានដី ជំរុញឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់។

នាកាសនោះដែរ លោក ម៉ាំង ប្រុស មន្ត្រីសម្របសម្រួលគម្រោងគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព ASSET បានបញ្ជាក់ឱ្យដឹងថា ដំណាំសរីរាង្គដំឡូងមី គម្រោងបាននឹងកំពុងធ្វើការពិសោធន៍ពូជដំឡូងមីចំនួន៥ប្រភេទ ដើម្បីរកពូជដែលធន់នឹងជំងឺ ធន់នឹងអាកាសធាតិ និងមានប្រាក់ចំណូលខ្ពស់ដល់កសិករនោះ។ពូជដំឡូងមីទាំង៥ដែលខាងគម្រោងពិសោធន៍យកមក មានដូចជា៖ KU50 មានKM ៣២៥, មានរ៉ាក់យ៉ង៤០ មានរ៉ាកយ៉ង ៧០ និងរ៉ាក់យ៉ង៩០។ចំណែកប្រភេទដំណាំ និងដំណាំស្វាយចន្ទី លោក ម៉ាំង ប្រុស អង្គការកំពុងបន្តធ្វើការដកពិសោធន៍លើការប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារការពារជីវសាស្ត្រដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗ ព្រោះអង្រ្កងជាភ្នាក់ងារការពារជីវសាស្រ្ត ដោះស្រាយបញ្ហាសត្វល្អិត និងជំងឺផ្សេងៗ ។

សម្រាប់ប្រភេទដំណាំស្រូវសរីរាង្គវិញ លោក ស្រ៊ី រ៉ាម៉ា ជាមន្ត្រីសម្របសម្រួលបច្ចេកទេសទីវាល បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចឱ្យស្រូវទាំងនោះក្លាយជា ស្រូវសរីរាង្គបាន មន្ត្រីជំនាញបានធ្វើការបណ្តុះបណ្តាល ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋលើ ការដាំដំណាំគម្របដី ជួយការពារសំណឹកដី កម្ចាត់ស្មៅ កម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះ និងអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ រួមទាំងការបង្កើនប្រាក់ចំណេញផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ បើមិនគិតពីការប្រមូលផលទុកដាក់សម្រាប់បរិភោគ និងទុកពូជនោះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក ដំណាំដំឡូងមី មានផ្ទៃដីដាំដុះដំឡូងមីជាង៥ម៉ឺនហិកតាបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដោយគិតជាទឹកប្រាក់ប្រមាណ៧០ លានដុល្លារ ហើយស្វាយចន្ទីក៏បាននាំចេញទៅកាន់ទីផ្សារបរទេស បានប្រមាណ ៤០ លានដុល្លារផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *