ភូមា៖មីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៧៧,១៥៤នាក់ ក្នុងរយៈពេល ១១ខែនៃឆ្នាំ ២០២៤ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីរូបនោះបន្តថា ការ មក ដល់ របស់ ភ្ញៀវ ទេសចរបរទេស នៅឆ្នាំនេះបានធ្លាក់ចុះបើធៀបនឹងចំនួន ភ្ញៀវទេសចរបរទេសជាង១,១លាននាក់ដែលបានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈ ពេលដូចគ្នា កាលពីឆ្នាំមុន។

មន្ត្រីដដែល បន្ថែមថាភ្ភ្ញៀវបរទេសច្រើនជាងគេដែលមកទស្សនា និងលេងកំសាន្តប្រទេស មីយ៉ាន់ម៉ា គឺ ចិន ថៃ ជប៉ុននិងឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានឲ្យដឹងថាក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចំនួន ១.២៨លាននាក់បានមកទស្សនាប្រទេសមីយ៉ាន់ម៉ា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ