ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើន ត្រជាក់ត្រជុំ និងទទួលបានជោគជ័យថ្មីៗថែមទៀតដើម្បីសម្ដេចបន្តដឹកនាំប្រទេសជាតិ និងប្រជាជនបានកាន់តែរីកចម្រើន រុងរឿងជារៀងដរាបយូរអង្វែងតរៀងទៅ។
សូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវ សេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ🙏🏻🙏🏻🙏🏻