បាងកក៖ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។ នេះយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់គណបក្សអ្នកស្រី។
យោងតាមការចេញផ្សាយដោយសារព័ត៌មានAFP បានឲ្យដឹងថាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ ឆ្នាំ។
លោកស្រីមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)របស់ថៃ ដោយទ្រព្យសម្បត្តិដែលលោកស្រីបានប្រកាសនោះមានដល់ទៅ ១៣,៨ ពាន់លានបាត (៤០០ លានដុល្លារ)។អ្នកស្រី Paetongtarn មានកាតព្វកិច្ចប្រកាសទ្រព្យសកម្មនិងទ្រព្យអកម្មរបស់អ្នកស្រីឱ្យគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC)។
ងនោះរាប់បញ្ជូលទាំងការវិនិយោគរបស់លោកស្រីមានតម្លៃ ១១ ពាន់លានបាត ហើយលោកស្រីមានប្រាក់បញ្ញើ និងសាច់ប្រាក់មួយពាន់លានបាត។ ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រីរួមមាននាឡិកាចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២ លានបាត កាបូបចំនួន ២១៧ម៉ូត ដែលមានតម្លៃ ៧៦លានបាត ព្រមទាំងទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ និងប្រទេសជប៉ុនជាច្រើនទៀត៕