នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធផលដែលសំរេចបានក្នុងយុទ្វនាការរួមគ្នា “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈលើកិច្ចសហការបង្តើតផលិតផលទេសចរណ៍ថ្មីរួមគ្នាសម្រាប់ឆ្នាំថ្មីនេះដូចជាទេសចរណ៍សាសនា, ភាពយន្តទេសចរណ៍, ទេសចរណ៍ធម្មយាត្រា, ទេសចរណ៍ក្រេបទឹកឃ្មុំ, ការជម្រុញជើងហោះហើរត្រង់ជាប្រចាំនិងទៀងទាត់រវាងប្រទេសទាំងពីរបន្ថែមទៀត ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន ប្រព័ន្ធផ្សព្វផ្សាយ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការអនុវត្តឱ្យបានចប់នូវគម្រោងវិនិយោគអេកូទេសចរណ៍កន្លងមក។ ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋូទូត បានកោតសរសើរនិងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពល្អប្រសើររបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជានិងឥណ្ឌាុ ព្រមទាំងជាកត្តាទាក់ទាញនូវទំនុកចិត្តពីសំណាក់វិនិយោគិននិងទេសចរឥណ្ឌាមកបណ្តាក់ទុននិងទស្សនាកម្ពុជាកាន់តែច្រើនឡើង។

Cambodia-India: Tourism Grows in Peace!

On the afternoon of April 10, 2025, H.E. Huot Hak, Minister of Tourism, granted a courtesy call on H.E. Vanlalvawna Bawitlung, Ambassador of India to Cambodia, and his esteemed colleagues to discuss the results achieved in the joint campaign “First Cambodia-India Tourism Year” and to exchange views on cooperation in developing new tourism products for the new year such as religious tourism, film tourism, pilgrimage tourism, honeymoon tourism, promoting more direct and regular flights between the two countries, experience exchange visits between the two countries’ tourism institutions, organizing a FAM Trip for investors, media and tour operators, and completing the implementation of the actual eco-tourism investment projects. During the meeting, H.E. Ambassador highly appreciated and valued Cambodia’s peace, political stability and good safety, which are important foundations for strengthening and expanding tourism cooperation between Cambodia and India, as well as factors that attract the confidence of Indian investors and tourists to invest and visit Cambodia more and more.


Leave a Reply

Your email address will not be published. Required fields are marked *