នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៏ និងការគំាទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំង សំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ផងដែរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពលើការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនកន្លងមក ដើម្បីទាក់ទាញអ្នកទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិនមកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពជា ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឱ្យកាន់តែសំបូរបែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជាច្រើន។ តបតាមការស្នើសុំរបស់ក្រុមហ៊ុន ក្រសួងនឹងសហការជាមួយជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពីគម្រោងរបស់ក្រុមហ៊ុនជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។
A Big Diamond in the Dara Sakor Area: A beautiful beach with natural beauty and high class facilities
On the morning of April 28, 2025, His Excellency Huot Hak, Minister of Tourism, grants Mr. LI MENG CHEN, Chairman of the Board of Directors of Coastal City Development Group Co., Ltd., and his colleagues a courtesy call and work discussion to report on the progress of the company’s development project and recommendations as well as support for the promotion of the company’s Dara Sakor project, including a proposal to participate in the 2025 Sea Festival.
During the fruitful meeting, His Excellency the Minister highly appreciated the progress of the company’s past project development to attract international tourists, especially Chinese people, to visit Cambodia, namely the beautiful coastal area of Cambodia, as well as its significant contribution to the development of accommodation, hospitality, food, air, land and water connectivity to be more convenient, as well as many new and value-added tourism products. In response to the company’s request, the Ministry will cooperate with the Ministry of Information, local and foreign media, including influencers, to help promote the company’s project to more national and international tourists. At the same time, the Ministry of Tourism thanks the company for its commitment to participate in the upcoming 2025 Sea Festival and its collaboration in promoting Cambodia’s tourism potential to Chinese people, especially the factor of peace, political and social stability, and good public order.