នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឱ្យមានការថត ឬ ផលិតភាពយន្តនៅប្រទេសកម្ពុជាពីសំណាក់ផលិតករល្បីពីចក្រភពអង់គ្លេស ឬ កម្រិតពិភពលោក។ល។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ ហើយកំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ។
Cambodia continues to be a popular tourist destination in Asia and a second home for more and more tourists from the UK
On the afternoon of April 30, 2025, H.E. Huot Hak, Minister of Tourism, grants H.E. DOMINIC WILLIAMS, British Ambassador to Cambodia, and colleagues a courtesy call on work discussion, exchange views and strategies to further strengthen and expand cooperation in the tourism sector in order to offer a favorable environment and attract more tourists from the UK, focusing on developing infrastructure connecting tourist destinations, facilitating travel, strategies to promote Cambodia’s tourism potential to the world and the UK, sustainable tourism, participating in training and capacity building in the tourism sector, joint collaboration to promote direct flights between Cambodia and the UK, and further development of eco-tourism, as well as helping to promote the filming or production of films in Cambodia by famous producers from the UK or the world, etc.
In this important and fruitful meeting, H.E. Minister and H.E. Ambassador expressed their shared view that tourism is a factor that helps the relations between the countries and people of Cambodia and the United Kingdom to become closer and more interacted. And the increase in the number of tourists from the United Kingdom to Cambodia from year to year is due to the factors of peace, political stability, and good public order in Cambodia, which makes Cambodia considered a highly safe and secure tourist destination with rapid development in all sectors by tourists and investor from the United Kingdom and internationally.