នារាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជាដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រសួង ស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាមេរិក។
Chinese and American Business Delegations Propose Cooperation and Support for Tourism Sports Events and International Business Meetings in Cambodia
On the evening of April 30, 2025, His Excellency HUOT Hak, Minister of Tourism, received a delegation of Chinese and American businesspeople led by Mr. Xiao Jie, CEO of Zhejiang Yuhang Holdings Group Co., Ltd., a company that operates several golf clubs in China. The delegation, along with their associates, paid a courtesy visit and held a working discussion. They proposed cooperation and requested support from the Ministry of Tourism for organizing an international business meeting alongside a Cambodia-China golf tourism event. This initiative is seen as a new and high-value business tourism product with luxury characteristics.
During this important and fruitful meeting, the Minister praised and highly appreciated the delegation’s initiative to contribute to attracting more international tourists—especially Chinese citizens—to visit Cambodia. He also recognized their efforts to support the development of accommodations, hospitality services, food, and the creation of new tourism products.
In addition, the Ministry of Tourism requested the company’s cooperation in countering misinformation about Cambodia that has negatively affected the country, particularly in the tourism sector and in Cambodia’s international relations. The Ministry asked the company to help disseminate the true situation as witnessed firsthand by the delegation, highlighting Cambodia as a country of peace, political stability, security, and social order. The country is progressing in all sectors and ensures a high level of safety for tourists and investors, including Chinese-American citizens.